គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) មានទីតាំងទីស្នាក់ការស្ថិតនៅ ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទិ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ៖ 089724855 / 090262717

យ៉ាប់ម៉ែន.ចោរអស់លក្ខណ៍ លួចអីមិនលួច ទៅលួចខោលីអូ មនុស្សស្រី ! - គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ

Breaking

គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

Thursday, December 24, 2020

យ៉ាប់ម៉ែន.ចោរអស់លក្ខណ៍ លួចអីមិនលួច ទៅលួចខោលីអូ មនុស្សស្រី !

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង រកឃើញវត្ថុតាងមួយចំនួន ដូចជា ខោ លីអូមនុស្សស្រី និង ស្បែកជើងមួយគូរ ។

សកម្មភាពចោរកម្ម នេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា ជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និង ជនសង្ស័យ ឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។

នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និង ខោលីអូស្រី ពណ៌ស្វាយមួយ ។

ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ ៕




No comments:

Post a Comment

Pages