គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) មានទីតាំងទីស្នាក់ការស្ថិតនៅ ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទិ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ៖ 089724855 / 090262717

ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ... - គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ

Breaking

គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

Monday, February 7, 2022

ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ...

 ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ...


មណ្ឌលគីរី: នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយក ដ្ឋាន​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន៥​ នាក់និងរបួសធ្ងន់០១​ នាក់កាលពីថ្ងៃទី០១​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​ នាទីនៅចំណុចស្រែចោទភូ



មិ​មេប៉ៃឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្ត មណ្ឌលគិរី​  ។ 

សេដ្ឋកិច្ចបានដឹងថាក្នុងកិច្ចប្រតិបត្តិការនេះយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់មានចំនួន០៤​ នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២​ នាក់​ រួមមាន

១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ ជាមក្លោងផ្តេីមគំនិត​ 

២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)

៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)

៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)

៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ

ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)

៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាអោយសម្លាប់)

​ ជនសង្ស័យទាំង០៦​ នាក់ស្នាក់នៅភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ 

​ ជនសង្ស័យបានចម្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរ ងគ្រោះទាំង៥​ នាក់​ និងរងរបួស០១​ នាក់ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕

1 comment:

  1. The Casino Directory | JtmHub
    The Casino Directory 바카라 사이트 is a complete directory worrione.com for casino and sportsbook operators in Ireland and Portugal. goyangfc Jtm's comprehensive www.jtmhub.com directory provides you with https://tricktactoe.com/ more than 150

    ReplyDelete

Pages