គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) មានទីតាំងទីស្នាក់ការស្ថិតនៅ ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទិ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ៖ 089724855 / 090262717

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២៖ - គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ

Breaking

គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

Thursday, March 9, 2023

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២៖

 អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២៖


នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ










 តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ - ៨ មីនា ២០២៣) ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង៣៣នាក់ផងដែរ៕

No comments:

Post a Comment

Pages