គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) មានទីតាំងទីស្នាក់ការស្ថិតនៅ ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទិ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ៖ 089724855 / 090262717

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេចពីស្នាដៃកូនប្រុស ដែលរួមចំណែកហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី! - គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ

Breaking

គេហទំព័រ ឳរ៉ាល់ថ្ងៃនេះ (ODN HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

Tuesday, March 7, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេចពីស្នាដៃកូនប្រុស ដែលរួមចំណែកហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី!

 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេចពីស្នាដៃកូនប្រុស ដែលរួមចំណែកហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី!


មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចអំពីស្នាដៃកូនប្រុសបង្កើតរបស់ខ្លួន គឺលោកវរសេនីយ៍ឯក សៀ ទីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី រួមផ្សំជាមួយបទពិសោធន៍របស់រាមច្បងអាវុធហត្ថ មកជួយហ្វឹកហ្វឺនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


ការចេញមករំលេចអំពីស្នាដៃក្នុងការចូលរួមចំណែកដើម្បីហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ របស់កូនប្រុស ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងស្របពេលដែលសមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់លោក បានរៀបចំកម្មវិធីរំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់ខ្ញុំ បានរៀបចំកម្មវិធី រំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលធ្វើឲ្យខ្ញុំឃើញហើយ ហាក់ភ្ញាក់បន្តិចថា ពេលវេលាពិតជាដើរលឿនមែន។ គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមផ្សំជាមួយបទពិសោធន៍រៀមច្បង ជួយធ្វើការហ្វឹកហ្វឺនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ»៕

No comments:

Post a Comment

Pages